បច្ចុប្បន្ននេះពិភពលោកកំពុងពោរពេញទៅដោយភាពចលាចល និងបញ្ហាជាច្រើន
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បច្ចុប្បន្ននេះពិភពលោកកំពុងពោរពេញទៅដោយភាពចលាចល និងបញ្ហាជាច្រើន

  ថ្ងៃទី 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា បច្ចុប្បន្ននេះពិភពលោកកំពុងពោរពេញទៅដោយភាពចលាចល និងបញ្ហាជាច្រើនជាបន្ដបន្ទាប់ រួមមាន ៖ ការប្រែប្រួលអាកាសធាតុ វិបត្តិប្រេងឥន្ធនៈ ឧស្ម័ន ជាដើម ។

ក្នុងពិធីបើក វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស លើកទី៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ បន្ទាប់ពីវេទិកានេះត្រូវបានខកខានប្រារព្វធ្វើអស់រយៈពេលពីរឆ្នាំ ដោយសារការរាត ត្បាតជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំកន្លងទៅប្រទេសទាំងឡាយនៅលើពិភពលោក ដែលបានចូលរួមកិច្ចប្រជុំនៅអង់គ្លេស បានប្ដេជ្ញាឈប់ប្រើប្រាស់ធ្យូងថ្ម ប៉ុន្ដែពេលនេះអឺរ៉ុបដែលជាប្រទេសអ្នកមាន ធ្លាប់តែប្រើប្រាស់នូវឧស្ម័ន ហ្គាស ដើម្បីចម្អិនម្ហូបអាហារ និងដើម្បីដុតកម្ដៅ បែរជាមកប្រើប្រាស់អុសដុតទៅវិញ ។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា ការផ្លាស់ប្ដូរពីការប្រើប្រាស់ឧស្ម័ន ហ្គាសរបស់អឺរ៉ុប មកប្រើប្រាស់នូវធ្យូងថ្មនេះ គឺដោយសារតែឧស្ម័នដែលផ្គត់ផ្គង់ដោយរុស្ស៉ី ត្រូវបានកាត់បន្ថយ ព្រោះតែការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ។

 « ពិភពលោកមួយនេះ ពោរពេញទៅដោយភាពចលាចល និងស៊ាំញ៉ាំ សូម្បីតែប្រទេសអឺរ៉ុប ដែលត្រូវបានចាត់ទុកថាជាប្រទេសអ្នកមាន ដែលមុននេះប្រើប្រាស់ឧស្ម័ន ហ្គាស ដើម្បីចម្អិនអាហារ និងដើម្បីកំដៅ ឥឡូវចាប់ផ្ដើមប្រើប្រាស់អុសដុត ដល់អ៊ឺរ៉ុបប្រើប្រាស់អុសដុត វាច្បាស់ណាស់ថា នឹងយល់ដល់កម្ពុជា ព្រោះប្រជាជនកម្ពុជាភាគច្រើនកំពុងកាប់អុសយកមកចម្អិនអាហារដល់ពេលអ៊ឺរ៉ុបអត់មានហ្គាស អត់មានឧស្ម័នចម្អិនអាហារនឹងត្រូវកាប់អុស ចឹងនឹងយល់ពីកម្ពុជាថាកម្ពុជាបាត់ឈើទៅណាអស់គ្រាន់តែកាប់អុស១ឆ្នាំៗ ដាំរាប់លានដើមប៉ុន្តែកាប់យកមកធ្វើអុសក៏រាប់លានដើមដែរក្នុង១ឆ្នាំ »។ ក្នុងនោះ សម្ដេចតេជោ ក៏បានបង្ហាញនូវការយល់ឃើញចំពោះវិបត្តិមួយចំនួន ដែលបាននិងកំពុងកើតមានឡើងនៅលើពិភពលោក រួមទាំងអឺរ៉ុបផងដែរ ថាគ្រប់ភាគីទាំងអស់នឹងមានការស្រុះស្រួលគ្នាដើម្បីឈានដល់ការកាត់បន្ថយនូវផលប៉ះពាល់ចំពោះអឺរ៉ុបខ្លួនឯង និងកាត់បន្ថយផលប៉ះពាល់មកដល់កម្ពុជាផងដែរ ដូចជាតម្លៃប្រេងឥន្ធនៈជាដើម ៕



Previous Post Next Post