ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ក្នុងរយៈកាលកន្លងទៅ សម្តេចតេជោ យកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ក្នុងរយៈកាលកន្លងទៅ សម្តេចតេជោ យកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេង

 រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ក្នុងរយៈកាលកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។

ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា ឈរលើមូលដ្ឋាននេះ ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព និងចីរភាព, អង្គភាពទ័ព និងដៃគូសម្ព័ន្ធមេត្រីភាព ក៏អាចសហការជួយគ្នារៀបចំគិតគូរអំពីការស្វែងរក និងការពង្រីកទីផ្សារឱ្យបានធំ និងរឹងមាំបន្ថែម តាមរយៈការពង្រីកទំហំផលិតកម្មក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋាន ដោយតម្រូវឱ្យមានការរៀបចំសហគមន៍គ្រួសារកងទ័ពដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផលក្នុងទីផ្សារឱ្យបានច្រើនគ្រប់គ្រាន់ និងទៀងទាត់តាមតម្រូវការ។


ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានបន្ថែមទៀតថា ទិសដៅនេះ ក៏មានលក្ខណៈស្របគ្នាផងដែរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្ម ដូច្នេះដើម្បីជំរុញការងារនេះ គឺទាមទារចាំបាច់ឱ្យមានកិច្ចសហការជិតស្និទ្ធ និងការសម្របសម្រួលអនុវត្តដោយមានយន្តការច្បាស់លាស់ រវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ, កងទ័ព និងអង្គភាព-ស្ថាប័នស៊ីវិលជាដៃគូសម្ព័ន្ធមេត្រីភាព ជាពិសេសការចូលរួមរបស់ផ្នែកឯកជន។ ពិតណាស់ ក្រៅពីការជួយដល់ការបង្កើនលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព កិច្ចការនេះ ក៏អាចផ្តល់ផលប្រយោជន៍ផងដែរទៅដល់ប្រជាជនទូទៅ តាមរយៈការបង្កើនទីផ្សារក្នុងស្រុក, ការជំរុញការនាំចេញ និងការបង្កើតបែបផែននៃសេដ្ឋកិច្ចមាត្រដ្ឋាន៕



Previous Post Next Post