ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានប្តូរវេនឆ្នាំ២០២២ អញ្ជើញផ្ទេរតួនាទីប្រធានប្ដូរវេន នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ជូនដល់សាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី អគ្គស្នងការនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី រដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃសមាជិកអាស៊ាន អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមសន្ដិសុខនយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ។
រូបថត៖ ក្រសួងមហាផ្ទៃ






