សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសមានសន្តិភាពទើបធ្វើឱ្យមានករណីជួញដូរមនុស្ស ខណៈកម្ពុជាពីមុនប្រជាជនរត់ចេញទៅក្រៅប្រទេស
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសមានសន្តិភាពទើបធ្វើឱ្យមានករណីជួញដូរមនុស្ស ខណៈកម្ពុជាពីមុនប្រជាជនរត់ចេញទៅក្រៅប្រទេស

 ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមានសន្តិភាពទើបធ្វើឱ្យមានករណីធ្វើការជួញដូរមនុស្សខុសច្បាប់នៅកម្ពុជា ខណៈកម្ពុជាពីមុនជាកន្លែងដែលប្រជាជនរត់ចេញទៅក្រៅប្រទេស ប៉ុន្តែត្រូវរួមគ្នាទប់ស្កាត់ករណីជួញដូរមនុស្សខុសច្បាប់នេះ។

ថ្លែងក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា ពីមុនកម្ពុជាជាទីកន្លែងដែលប្រជាជនរត់ចេញទៅប្រទេសក្រៅដែលចំណុចនេះ ដោយសារសង្គ្រាមផ្ទុះឡើយនៅឆ្នាំ១៩៧០ ក៏បានធ្វើឱ្យប្រជាពលរដ្ឋភៀសខ្លួននៅក្រៅប្រទេស ហើយនៅក្នុងរយៈពេលនៃរបបប៉ុល ពត ក៏មានបងប្អូនប្រជាជនមួយចំនួនរត់ចេញទៅក្រៅប្រទេសដែរ។ ក្រោយមក នៅក្នុងដំណាក់កាល កម្ពុជាមានសន្តិភាពផង និងសង្គ្រាមផង ប្រជាជនកម្ពុជាមួយចំនួនក៏បានរត់ចេញទៅក្រៅប្រទេសរហូតដល់ដឹងច្បាស់ពីការធ្វើដំណើរតាមទូកទៅប្រទេសអូស្ត្រាលី តាមរយៈដូចគេហៅរត់ពន្ធមនុស្ស។ បន្ទាប់មកទៀត នៅពេលរត់ចេញទៅប្រទេសអូស្ត្រាលីនេះក៏មានប្រជាពលរដ្ឋមួយចំនួនបានស្លាប់ដោយសារលិចទូកនៅក្នុងសមុទ្រ។ សម្ដេចតេជោបានបន្ដថា រយៈពេលក្រោយមកទៀតប្រជាជនកម្ពុជា ក៏ត្រូវគេបោកប្រាស់ទៅធ្វើការនៅក្រៅប្រទេស និងជាការពិតហើយភាពធ្វើការនៅក្រៅប្រទេសក្រោមរូបភាពស្របច្បាប់ ប៉ុន្តែរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើការជាមួយដៃគូដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ីជាដើម តាមភ្នាក់ងារដោះស្រាយការងារ តែក៏មានមួយចំនួនទៅដោយសារតែ ជាប្រភេទការជួញដូរមនុស្ស។

សម្តេចបានគូសបញ្ជាក់ថា៖ «បងប្អូនយើងមួយចំនួនក៏ចាញ់បោកមេក្លោងជួញដូរមនុស្សដោយគេបោកថាទៅធ្វើការងារទទួលបានប្រាក់ខែប៉ុណ្ណេះ ដោយអ្នកខ្លះទៅខ្ចីលុយគេ ដើម្បីយកទៅសូកគេសម្រាប់បានទៅធ្វើដំណើក៏មាន។ អ្នកខ្លះធ្វើដំណើរទៅខ្លះបានបាត់ដំណឹងឈឹងក៏មានដោយមិនដឹងទៅកន្លែងណា»។ សម្តេចតេជោក៏បានបន្ដទៀតថា ពេលខ្លះរកឃើញប្រជាពលរដ្ឋមួយចំនួនដោយពលរដ្ឋយើងត្រូវបានគេប្រើប្រាស់ក្នុងកម្លាំងពលកម្មនេសាទមិនដែលបានឡើងគោកសោះ ហើយផ្តាច់ដំណឹងទាំងស្រុងពីគ្រួសារ។ ទន្ទឹមនេះ បងប្អូនមួយចំនួនទៀតទៅធ្វើការដូចជានៅសាធារណរដ្ឋកូរ៉េខាងត្បូងជាដើម បានផុតការកំណត់នៃកិច្ចសន្យាការងារ តែបន្តការស្នាក់នៅទីនោះដែលជាបន្ទុកសម្រាប់ប្រទេសគេថែមទៀត។ 

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «អីចឹងចំណុចនេះបង្ហាញថាយើងត្រូវការធ្វើការរួមគ្នា ទោះបីជាជាតិសាសន៍ ឬសាសនាណាក៏ដោយត្រូវរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស។ តែខ្ញុំកត់សម្គាល់ចុងក្រោយត្រង់ថាហេតុអ្វីកម្ពុជាពីពលរដ្ឋខ្លួនរត់ទៅក្រៅប្រទេស និងពីពលរដ្ឋត្រូវគេបោក ទៅធ្វើការនៅក្រៅប្រទេស រហូតទៅដល់ រឿងគួរឱ្យអកុសលស្ត្រីរៀបការទៅក្រៅប្រទេស ក៏មិនតិចដែរទេ អ្នកខ្លះរៀបការខ្លះទៅកាក់កប ហើយអ្នកខ្លះត្រូវគេលក់ដួរទៀត»។ ជាមួយគ្នានោះដែរសម្តេចតេជោបានឱ្យដឹងថា សភាពការណ៍មានការប្រែប្រួលគឺចាប់ពីកម្ពុជាធ្វើការនៅក្រៅប្រទេសតែបែរជាមានជនបរទេសត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង។ ចំណុចនេះ ត្រូវតែមើលឃើញ គឺពីមុនមានជនជាតិខ្មែរត្រូវគេជួញដូរទៅបរទេស តែឥឡូវមានជនបរទេស ត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង តើចំណុចនេះផ្តើមចេញពីអ្វី។ សម្ដេចតេជោថ្លែងបញ្ជាក់បន្ថែមថា៖ «ចំណុចនេះគឺទាក់ទិននឹងកម្ពុជាមានសន្តិភាព បើមិនដូច្នេះទេគេមិនអាចមកកម្ពុជា នោះទេ។ ប៉ុន្តែក៏ផ្តើមចេញអំពីចំណុចខ្សោយណាមួយដែលបង្កើតឱ្យមានបញ្ហា ដែលគេច្រៀតចូលមកធ្វើអាជីវកម្មនៅកម្ពុជា»។ 

សម្ដេចតេជោបានកត់សម្គាល់ឃើញថា ដូច្នេះវត្តមានដែលជនបរទេស ដែលគេជួញដូរនៅកម្ពុជា គឺផ្ទុយស្រឡះនូវអ្វីដែលបានកើតពីមុនដែល មានតែគេជូញដូរតែខ្មែរទៅបរទេស ហើយការជួញដូរនេះ ខ្លះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ៕ 



Previous Post Next Post