ឯកឧត្តម គន់ គីម បន្ដចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកស្ទោង ខេត្តកំពង់ធំ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម គន់ គីម បន្ដចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកស្ទោង ខេត្តកំពង់ធំ

 កំពង់ធំ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គន់ គីម បានបន្ដចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀងនៅស្រុកស្ទោង ខេត្តកំពង់ធំ។

ស្ថានភាពជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២៨ ខែខែកញ្ញានេះ គឺមានផលប៉ះពាល់ រួមមាន៖ ១-ភូមិដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥២ភូមិ លើ៨ឃុំ ស្មើនិង៥៨៩២ គ្រួសារ លិចក្រោមផ្ទះចំនួន៤៦២៦ខ្នងផ្ទះ។ ២-លិចដីកសិកម្មសរុបចំនួន៣៦៧៨ហិកតា។ ៣-លិចផ្លូវ៣៧ខ្សែ(ផ្លូវជាតិ១២០០ម, ផ្លូវកៅស៊ូឃុំ១១០០ម, ផ្លូវគ្រួសក្រហម ៣៣៥១៨ម, និងផ្លូវដីស៤០៧៩ម)។ ៤-លិចទីធ្លាវត្តអារាមចំនួន៧វត្ត, ៥-លិចទីធ្លាសាលារៀន ចំនួន១៧ សាលា និង៦-លិចទីធ្លាមណ្ឌលសុខភាពចំនួន២មណ្ឌល។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា ក្នុងនាមជាសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តារាយ និងកងកម្លាំង និងក្រុមរុករកសង្គ្រោះ ឱ្យបន្តត្រៀមលក្ខណៈសង្គ្រោះប្រជាពេលរដ្ឋ ក្នុងករណី មានឥទ្ធិពលខ្លាំងពីព្យុះណូរុ(NORU) ដែលចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជាពីថ្ងៃទី២៨ នេះតទៅ៕



Previous Post Next Post