ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានកោតសរសើរនិស្សិតទាំងអស់ដែលបានខិតខំ ប្រឹងប្រែងសិក្សា ដោយជោគជ័យរហូតដល់ទទួលបានសញ្ញាបត្រនាពេលនេះ ពិសេសទទួលបានទាំងគុណភាពនិងបរិមាណខណៈនិស្សិតជាង៨០ភាគរយមានការងារធ្វើយ៉ាងល្អប្រសើរ។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំនិស្សិតក៏ដូចជាព្រះសង្ឃបានខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជាទាំងបទពិសោធន៍និងជំនាញផ្សេងៗយ៉ាងស្វិតស្វាញពីលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដើម្បីឈានទៅបញ្ចប់ការសិក្សាតាមផ្នែកនីមួយៗប្រកបដោយជោគ ជ័យនិងមានគុណភាព ។
ក្នុងឱកាសនោះ សម្តេចក៏បានកោតសរសើរនិងសាទរចំពោះនិស្សិតទាំងអស់ទាំងព្រះសង្ឃនិងគ្រហស្ថដែលបានខិតខំបន្តការសិក្សារហូតដល់ជោគជ័យ ទទួលបាននូវសញ្ញាបត្រនាឱកាសនេះ ដែលបង្កើនបានធនធាន មនុស្សជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍជាតិទាំងពេលបច្ចុប្បន្ននឹងទៅអនាគតខណៈដែលនិស្សិត ២១១៥ នាក់មាន ឱកាសការងារធ្វើជាង ៨០ ភាគរយ និងនិស្សិតដទៃទៀតបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាដើម។
សំឡេង៖«នេះជាការខិតខំមួយរបស់និស្សិតរបស់យើងដោយទទួលបានការសិក្សា ការបណ្ដុះបណ្ដាលហើយទទួលបាននូវការងារធ្វើក្នុងចំណោម២១១៥នាក់មានអ្នកដែលទទួលបានការងារធ្វើចំនួន ១៧១៥នាក់ស្មើនឹង ៨៣ភាគរយ នៃចំនួនអ្នកដែលបានសិក្សាក្នុងនិងបរិញ្ញាបត្ររងមាន ៤៥៦ នាក់ស្មើនឹង ៧៦,៩២ភាគរយ កម្រិតបរិញ្ញា១២០២នាក់ស្មើនឹង ៨៥ភាគរយ។កម្រិតបញ្ញាជាន់ខ្ពស់ ៦៧នាក់ស្មើនឹង ១០០ភាគរយ។អ៊ីចឹងទេនេះគឺការខិតខំផ្ទាល់របស់និស្សិតរបស់យើងជាមួយនឹងការខិតខំបង្ហាញពីសាស្ត្រាចារ្យ»៕
.j.jpg)

