ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ និងសោក ស្ដាយ ក្នុងហេតុការណ៍បាញ់ប្រហារ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្នុងប្រទេសថៃ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ និងសោក ស្ដាយ ក្នុងហេតុការណ៍បាញ់ប្រហារ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្នុងប្រទេសថៃ

 ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមសោកស្តាយ និងសម្តែងនូវមរណទុក្ខមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរាជរដ្ឋាភិបាលថៃ និងគ្រួសារជនរងគ្រោះក្នុងហេតុការណ៍ បាញ់ប្រហារកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

នេះបើយោងតាមឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹង បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Anek Laothamatas រដ្ឋមន្ត្រីឧត្ដមសិក្សា វិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ថៃ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ 

ក្នុងជំនួបនោះ ឯកឧត្ដម Anek បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្ដម និងប្រតិភូចូលជួប ហើយបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំថៃ គោរពជូនចំពោះសម្ដេចតេជោ ព្រមទាំងបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា គោលបំណងរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជានាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទីមួយៈ ផ្ដល់ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗនៅព្រះរាជាណាចក្រថៃ។

ទីពីរៈ តាមរយៈការអនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រកម្ពុជាទៅចូលរួមធ្វើកាសិក្សា និងស្រាជ្រាវលើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រ និងវិស័យដទៃៗទៀត និងទីបីៈ សូមគោរពជូននូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។ 

ឯកឧត្ដម Anek ក៏បានគោរពអញ្ជើញប្រតិភូកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យមើលលើលទ្ធភាព លើវិស័យដែលអាចពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម Anek Laothamatas ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំថៃ ជូនចំពោះសម្ដេច និងថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់អាហារូបករណ៍ ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យសុខាភិបាល។

សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាត្រូវការ និស្សិតទៅសិក្សាថ្នាក់ជំនាញ នោះគឺថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោបានស្នើសុំឱ្យមានការបន្តការពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានល្អ និងកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះដែរ សម្ដេចតេជោបានចាត់ឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សា តាមការអញ្ជើញរបស់ ឯកឧត្ដម Anek។ ក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានសម្ដែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាញ់ប្រហារកាលពីម្សិលមិញនៅក្នុងប្រទេសថៃ ដោយសម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយ៕

Previous Post Next Post