ឯកឧត្តម ហ៊ុន ម៉ានី នាំយកអាវរងា និងសម្ភារ គ្រឿងឧបភោគបរិភោគអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងទ័ពនៅយោធភូមិភាគទី៥
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ហ៊ុន ម៉ានី នាំយកអាវរងា និងសម្ភារ គ្រឿងឧបភោគបរិភោគអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងទ័ពនៅយោធភូមិភាគទី៥

  បន្ទាយមានជ័យ ថ្ងៃទី០៩ខែតុលា ឆ្នាំ២០២២

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈ កម្មការទី៧នៃរដ្ឋសភា តំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញនាំយកអាវរងានិងសម្ភារ គ្រឿងឧបភោគបរិភោគរបស់ សម្តេចទៅចែ កជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥នៅទីបញ្ជាការដ្ឋាន កងពលតូចថ្មើជើងលេខ៥១ស្ថិតក្នុងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២ ០២២នេះ។

នៅក្នុងពិធីប្រគល់អំណោយដ៏ថ្លៃថ្លានេះដែរក៏មានការចូលរួមពី ឯកឧត្តមនាយ ឧត្តម សេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និង ជានាយសេនាធិការយោធភូមិភាគទី៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ថ្លែងនាឱកាសប្រគល់អំណោយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីថ្លែង អំណ រគុណនិងកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញាដែល បាន លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កា លៈទេ សៈ។

ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់ តែងតែចុះជួយសង្រ្គោះប្រជាព លរដ្ឋស្រែដំណាំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗនិងក្នុងដំណាក់ចុងក្រោយនេះកងកម្លាំងប្រដាប់អាវុធជាផ្នែកស្នូលមួយក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កងកម្លាំងទាំងអស់ បានគោរពនិងទទួលបញ្ជា យ៉ាងម៉ឺងម៉ាត់និងដាច់ ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍បាន យ៉ាងល្អប្រសើរ ដែលជាកត្តាកំណត់ជោគជ័យក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរំលេចដែរថា ការបញ្ជូនកូនៗឱ្យមកសួរសុខទុក្ខកងទ័ព ដោយផ្ទាល់នេះ គឺជាការបណ្តុះស្មារតីឱ្យកូនៗគោរព និងស្រឡាញ់កងទ័ព និងផ្សារភ្ជាប់ខ្លួនទៅនឹងការងារ។

លោកឧត្តមសេនីយ៍ត្រី សង្ហឹ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១តំណាងកងកម្លាំងប្រដាប់អាវុធទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ប្រពៃបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់និងខ្វាយខ្វល់ពីសុខទុក្ខកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រៅពីអំណោយជាអាវរងា ឯកឧត្តម ហ៊ុន ម៉ានី ក៏បាននាំមកនូវសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗមានដូចជា៖ អង្ករ ២០០គីឡូក្រាម, មី ១៤កេស, ត្រីខកំប៉ុង ៥កេស, ទឹកដោះគោ ១០កេស, ទឹកត្រី ៣កេស, ប៊ីចេង ១៦កញ្ចប់, ទឹកសុទ្ធ ៥០កេស និងម៉ាស ១៥កេសផងដែរ៕

Previous Post Next Post