សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ១០០រូប ដោយបានលើករបៀបវារៈចំនួន០២ មកពិភាក្សា និងអនុម័តគឺ៖ ទី១-សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងទី២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ។
រូបថត៖ រដ្ឋសភា







