ម៉ាឡេស៊ី​មាន​បំណង​ក្លាយ​ជា​មជ្ឈមណ្ឌលសាងសង់ និងជួសជុលនាវា​នៅទ្វីប​អាស៊ី
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ម៉ាឡេស៊ី​មាន​បំណង​ក្លាយ​ជា​មជ្ឈមណ្ឌលសាងសង់ និងជួសជុលនាវា​នៅទ្វីប​អាស៊ី

 ភ្នំពេញ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ 

ប្រទេសម៉ាឡេស៊ីបានកំណត់គោលដៅដើម្បីក្លាយជាមជ្ឈមណ្ឌលសាងសង់កប៉ាល់ និងជួសជុលនាវា (SBSR) នៅទ្វីបអាស៊ី។ នេះបើយោងតាមអាជ្ញាធរអភិវឌ្ឍការវិនិយោគម៉ាឡេស៊ី (MIDA)។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ អាជ្ញាធរ MIDA បាននិយាយថា ឧស្សាហកម្ម SBSR នឹងត្រូវបានសាងសង់ និងអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ីថាមវន្ត ដែលភាគីពាក់ព័ន្ធចម្រុះសហការគ្នាក្នុងការរចនា សាងសង់ ថែទាំ និងធ្វើឱ្យប្រសើរឡើងនូវនាវា។ បណ្តាញអន្តរទំនាក់ទំនងនេះបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់ និងការលូតលាស់ដោយប្រើប្រាស់ដំណោះស្រាយឆ្លាតវៃ បច្ចេកវិទ្យា និងការជឿនលឿននៃឧស្សាហកម្ម៤.០ ដើម្បីសាងសង់នាវាទំនើប និងការពារបរិស្ថាន។

ជាមួយនឹងការបន្ថែមការលើកទឹកចិត្តពន្ធ និងការលើកលែងពន្ធនាំចូលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ដូចដែលបានប្រកាសដោយរដ្ឋាភិបាលម៉ាឡេស៊ី ឧស្សាហកម្ម SBSR នឹងត្រៀមខ្លួនដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត និងបង្កើនសមត្ថភាពរបស់ខ្លួន។

អាជ្ញាធរ MIDA បាននិយាយបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រឧស្សាហកម្មដែនសមុទ្រ និងការធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌល SBSR ឈានមុខគេ។


យោងតាមអាជ្ញាធរ MIDA បានឱ្យដឹងថា ឧស្សាហកម្ម SBSR បានទាក់ទាញការវិនិយោគចំនួន ៣៦៣លានរីងហ្គីត (៧៨,៧លានដុល្លារអាម៉េរិក) ពីគម្រោងចំនួន៥ នៅក្នុងឆ្នាំ២០២២ ដោយកើនឡើង ៤៥១,៧% បើធៀបទៅនឹងឆ្នាំមុន។ គម្រោងទាំងនោះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារកាន់តែច្រើន ពង្រឹងកំណើនឧស្សាហកម្ម និងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបន្ថែមទៀត។

អាជ្ញាធរ MIDA បាននិយាយថា ពិព័រណ៍សមុទ្រ និងលំហអាកាសអន្តរជាតិឡាំងកាវី (LIMA 23) ដើរតួនាទីជាវេទិកាមួយដើម្បីជំរុញកំណើន និងការអភិវឌ្ឍនៅក្នុងឧស្សាហកម្ម SBSR របស់ប្រទេសម៉ាឡេស៊ី ខណៈដែលបង្ហាញពីការប្រកួតប្រជែង ភាពធន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការច្នៃប្រឌិត និងប្រកបដោយចីរភាពនៅក្នុងវិស័យទាំងនេះ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)




Previous Post Next Post