អភិបាលខេត្តកំពង់ស្ពឺ ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន ១ ១០១គ្រួសារ ក្នុងស្រុកសំរោងទង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកំពង់ស្ពឺ ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន ១ ១០១គ្រួសារ ក្នុងស្រុកសំរោងទង

 កំពង់ស្ពឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២0២៣--

នៅថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិ បាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ ចំនួន២ភូមិ មានភូមិស្រែត្រោក និងភូមិព្រៃរំដួល ក្នុងឃុំសែនដី ស្រុកសំរោងទង សរុបចំនួន ១ ១០១គ្រួសារ ស្មើនឹង ២ ១៩៦ប័ណ្ណ ដែលពិធីនេះធ្វើឡើងនៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នាពេលនេះ គឺមានន័យថា បងប្អូនមានដីកម្មសិទ្ធិស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបងប្អូនថែមទាំងមានសិទ្ធិ ចាត់ចែងទ្រព្យសម្បត្តិផ្ទាល់ខ្លួន តាមអ្វីដែលខ្លួនមាន ។

ឯកឧត្តមអភិបាលខេត្តបន្តថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺបានសម្រួលជូនបងប្អូនតាមផ្លូវច្បាប់ ដែលអាចបញ្ចៀសពីជម្លោះគ្នាបាន លើកលែងបងប្អូនរំលោភលើសចំនួន ពីក្នុងប័ណ្ណកម្មសិទ្ធិទេ ៕






Previous Post Next Post