សាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយកូនលង់ទឹកស្លាប់ ២នាក់បងប្អូនបង្កើត ស្ថិតនៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ស្រុករលាប្អៀរ៖ ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក សោម វឺន អនុប្រធានកិត្តិយសអនុសាខា និងលោកស្រី អោក សុភារី អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក តំណាងលោក សេង វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក លោកស្រី រស់ រតនា ហិរញ្ញិកអនុសាខា និងមន្រ្តីប្រចាំការ បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយកូនលង់ទឹកស្លាប់ ២នាក់បងប្អូនបង្កើត កូនទី១ ឈ្មោះ សឹម ចរិយា ភេទស្រី អាយុ ៩ឆ្នាំ កូនទី២ ឈ្មោះ សឹម ដេវីត ភេទប្រុស អាយុ ៦ឆ្នាំ ។ ប្ដីឈ្មោះ រត្ន័ ខន អាយុ ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ិញ សុវណ្ណារ៉ា អាយុ ៤៥ឆ្នាំ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោកអនុប្រធានកិត្តិយស បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងរំលែកទុក្ខដ៍ក្រៀមក្រំនេះ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ និងចូលរួមសោកស្ដាយដល់ប្រជាពលរដ្ឋដែលបានបាត់បង់សមាជិកក្នុងគ្រួសារ។ លោកអនុប្រធាន បានផ្តាំផ្ញើ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ ។
អំណោយរួមមាន ៖ អង្ករ ៥០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល ។ ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ថវិកា ៥០ម៉ឺនរៀល ,ឯកឧត្តមក្រុមការងារទទួលបន្ទុកភូមិគ្រួស ថវិកា ៥០ម៉ឺនរៀល ,ព្រះគ្រូចៅអធិការវត្តសិលាមុនី ហៅវត្តគ្រួស បច្ច័យ ២០ម៉ឺនរៀល ,លោក សោម វឺន អនុប្រធានកិត្តិយស ថវិកា ៥ម៉ឺនរៀល ,លោកស្រី អោក សុភារី អនុប្រធានគណៈកម្មាធិកាអនុសាខា ថវិកា ៣ម៉ឺនរៀល ,លោក រស់ រតនា ហិរញ្ញិកអនុសាខា ថវិកា ៣ម៉ឺនរៀល លោក រតន៍ វណ្ណចាន់សីហា មន្ដ្រីប្រចាំការ ថវិកា ២ម៉ឺនរៀល ។



