ក្រុមការងាររាជរដ្ឋាភិបាលបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រុមការងាររាជរដ្ឋាភិបាលបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច

ក្រុមការងាររាជរដ្ឋាភិបាលបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅ ឃុំឈូកស  ស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំងៈ វេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដែលដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តក្រុង  ភូមិព្រៃពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ប្រជាពលរដ្ឋ។ 

ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយទ្ធ និង យុវនិតិសម្បទា និង លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរដែនដី និង តំណាងប្រជាពលរដ្ឋចូលរួមផងដែរ។







Previous Post Next Post