គំនូរលោកKeisuke Honda ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គំនូរលោកKeisuke Honda ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

 «គំនូរលោកKeisuke Honda ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស»

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង  មុនីផល  ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោកKeisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រើពណ៌ប្រេង (Oil color) ជាមួយបច្ចេកទេសគូរខ្វៀក (Quick sketch) ទំហំ៦០សង់ទីម៉ែត្រគុណ៨០សង់ទីម៉ែត្រ។ សូមបញ្ជាក់ផងដែរថា វត្ថុបំណងដ៏សំខាន់នៃការគូរគំនូរមួយផ្ទាំងនេះឡើង គឺដើម្បីបង្ហាញអំពីការថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Keisuke Honda និងឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា សម្រាប់ការលះបង់ ការខិតខំ និងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជានាពេលកន្លងមក។ បើទោះបីជាលទ្ធផលនៃការប្រកួតបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២នេះ យ៉ាងណាក៏ដោយ ក៏យុវជនកម្ពុជាទាំងអស់មិនអាចបំភ្លេចនូវការខិតខំព្យាយាមពុះពារទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយរបស់លោកទាំងពីរបានឡើយ ក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ឱ្យមានភាពស្មើមុខស្មើមាត់ និងរីកចម្រើនលើឆាកអន្តរជាតិ។

ប្រភពពី: រាជបណ្ឌិត្យសភាកម្ពុជា



Previous Post Next Post