សម្តេចតេជោ ហ៊ុន សែន៖ តែមួយថ្ងៃ ក្រោយពីបទបញ្ជាឱ្យ​បង្ក្រាបល្បែងស៊ីសង​គ្រប់​ប្រភេទ​គ្រាន់​តែខេត្តកណ្តាល បង្ក្រាបបានជា៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចតេជោ ហ៊ុន សែន៖ តែមួយថ្ងៃ ក្រោយពីបទបញ្ជាឱ្យ​បង្ក្រាបល្បែងស៊ីសង​គ្រប់​ប្រភេទ​គ្រាន់​តែខេត្តកណ្តាល បង្ក្រាបបានជា៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែង

  ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ក្រោយពីចេញសារសំឡេងបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរយៈ​ពេល​មួយ​ថ្ងៃ គ្រាន់តែខេត្តកណ្តាលបានបង្ក្រាបបានចំនួនជាង៧០០កន្លែង និងភ្នំពេញ​ជាង​១ពាន់​កន្លែង ដែលករណីនេះមានចំនួនច្រើន។

ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល​ពា​ណិជ្ជ​កម្ម និងពិព័រណ៍ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលប៉ុន្មានខែចុង​ក្រោយនេះនៅពេលប្រទេសបើក​ដំណើរ​ការឡើងវិញឃើញមានស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើខុស​ច្បាប់ដទៃផ្សេងទៀតមានការកើន​ឡើងដែលជាគួរ​ឱ្យចាប់អារម្មណ៍។ សម្តេចតេជោបញ្ជាក់​ថា៖ «ល្បែងស៊ីសងមានការកើនឡើងច្រើនណាស់ ហើយសម្តេចក្រឡាហោម ស ខេង បាន​ដឹកនាំការងារបង្ក្រាបករណីនេះ ហើយខ្ញុំត្រូវបង្កើតគណៈកម្មការអន្តរក្រសួង​ដើម្បី​បង្ក្រាប។ បន្ទាប់ពីចេញសារសំឡេងមួយថ្ងៃ គ្រាន់តែខេត្តកណ្តាលរកឃើញក រណីល្បែង​ស៊ី​សង​ជាង៧០០កន្លែង នៅភ្នំពេញជាង១ពាន់កន្លែង»។

​សម្តេចតេជោបានសង្កត់ធ្ងន់ថា ចំណុចនេះទាក់ទងនឹងបញ្ហាភូមិ ឃុំ មាន​សុវត្ថិ​ភាព​ដែលយើងបានដាក់អនុវត្តន៍ច្រើនឆ្នាំហើយ ខណៈកន្លែងល្បែងស៊ីសងគឺមិនដែល កើត​លើ​មេឃទេគឺ កើតលើដីសំខាន់អ្នកធ្វើមិនធ្វើ។ ជាមួយគ្នានោះដែរ សម្តេចតេជោលើកឡើងថា​ការកើនឡើងល្បែងអនឡាញនេះក៏បង្ហាញពីការជឿនលឿននូវប្រព័ន្ធឌីជីថល ប៉ុន្តែបើសិន​ការប្រើប្រាស់ប្រព័ន្ធឌីជីថលខុស នឹងពិបាក ដែលចំណុចនេះទាមទារឱ្យ មានការយក​ចិត្ត​ទុកដាក់ពីគ្រប់តួអង្គរទាំងអស់។ 

សម្តេចតេជោនាយករដ្ឋមន្រ្ដីបន្ថែមថា មិនមែនបញ្ហាការជួញដូរមនុស្សតែមួយនោះទេ ប៉ុន្តែ​ត្រូវធ្វើការចាប់ផ្តើមតាមមែកធាងរបស់វា ដូចជាការបង្កើតល្បែងស៊ីសង អំពើទុច្ចរិត​នានា ទើបធ្វើឱ្យមានការជួញដូរមនុស្ស ជួញដូរផ្លូវភេទដែលជារឿង​ត្រូវតែដោះ​ស្រាយ​បញ្ហានេះ ចៀសវាងខានតែបាន។

សម្តេចតេជោគូសបញ្ជាក់ទៀតថា ដូចអ្វីដែលសម្តេចក្រឡាហោម ស ខេងលើក​ឡើងគឺត្រូវតែ ធ្វើការសង្គ្រោះមនុស្សដែលជនរងគ្រោះឱ្យបានទាន់ពេលវេលា ធ្វើការស៊ើប​អង្កេតជន ប្រព្រឹត្តបទល្មើសនិងស្រាវជ្រាវចាប់មេក្លោមដើម្បីយកមកផ្តន្ទា​ទោសតាមច្បាប់​ដោយគ្មានលើកលែង។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានជំរុញឱ្យអាជ្ញាធរ ត្រួតពិនិត្យ​ប្រមូលភស្តុតាងដើម្បីបិទអាជីវកម្មខុសច្បាប់​ពិសេសល្បែង​ស៊ីសង និងល្បែងតាមប្រព័ន្ធ​អេឡិចត្រូនិកខុសច្បាប់ ហើយបើសិនរកឃើញ​ករណីជួញ​ដូរមនុស្សត្រូវស៊ើបអង្កេតបញ្ជូន​មនុស្សតាមច្បាប់។

ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែងឱ្យដឹងទៀតថា​ ទោះបីជាមានផែន​ការយ៉ាងណាក្តីប៉ុន្តែត្រូវតែមានការបង្ក្រារនិងទប់ស្កាត់ ដើម្បីកុំឱ្យមានករណីកើតឡើង ហើយករណីនេះ​ត្រូវមានការចូលរួមពីនិកាយសាសនានីមួយៗ ដើម្បីអប់រំមនុស្ស៕



Previous Post Next Post