មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានរៀបចំពិធីសម្ពោធ ព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានរៀបចំពិធីសម្ពោធ ព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

 សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីសម្ពោធ ព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា និងបានប្រសិទ្ធនាមទីតាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបនេះ ជាសួនច្បារ មិត្តភាពកម្ពុជា-ឥណ្ឌា។

ពិធីសម្ពោធនេះ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន សិល្បៈ និងវប្បធម៌ ខេត្តពូឌុចឆឺរី នៃប្រទេសឥណ្ឌា និងលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។ ​

លោក មួន សុភាព បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូឥណ្ឌា ដែលបានមកធ្វើ ទស្សនកិច្ចខេត្តសៀមរាប និងបានចូលរួមក្នុងពិធីសម្ពោធព្រះគណេស និងរូបសំណាក លោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា នៅលើទឹកដីពិសិដ្ឋ ជាទឹកដីរបស់ព្រះ ដែលគេហៅថា កម្ពុជាដេស្សា។ ​

លោកបានបន្តថា ទំនាក់ទំនងដ៏ល្អប្រពៃនេះ នឹងកើតឡើងជាបន្តបន្ទាប់ជារាងរាល់ឆ្នាំ ហើយមិត្តភាពភាពកម្ពុជា-ឥណ្ឌា កាន់តែល្អប្រសើរឡើងជារាងរហូត ហើយទំនាក់ទំនង ដ៏ល្អនេះ នឹងធ្វើឱ្យប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសការមកទស្សនា អង្គរវត្ត។ ​

លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន សិល្បៈ និងវប្បធម៌ ខេត្តពូឌុចឆឺរី នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជានៅទឹកដីពិសិដ្ឋ ជាទឹកដីរបស់ព្រះ ដែលគេហៅថា កម្ពុជាដេស្សា ហើយលោកជំទាវពិតជាមានការសប្បាយ ចិត្ត នៅពេលដែលបានមកដល់ទឹកដីនេះ និងបានឃើញប្រជាជនកម្ពុជាមានភាពរួសរាយរាក់ ទាក់ និងទទួលគណៈប្រតិភូប្រទេសឥណ្ឌាយ៉ាងកក់ក្តៅ។ ដោយសារតែខេត្តសៀមរាប ជាទឹក ដីរបស់ព្រះ គណៈប្រភូឥណ្ឌានឹងទៅ ទស្សនាតំបន់ប្រាសាទ និងតំបន់មួយចំនួនដូចជា នៅក្បាលស្ពាន ទីនោះមានព្រះជាច្រើនដែលទាក់ទងព្រហ្មញ្ញសាសនា ដែលជនជាតិឥណ្ឌា មានការគោរពយ៉ាងខ្លាំង។ ​

ព្រះគណេស គឺជាទេវតានៃព្រហ្មញ្ញសាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេព របស់ឥណ្ឌា ខ្លួនជាមនុស្ស ក្បាលសត្វដំរី និងមានដៃចំនួន ៤។ ព្រះអង្គ ជាទេពតំណាងឱ្យ ការប្រឆាំនឹងសេចក្តីស្មុគស្មាញ និងជាអ្នកផ្តល់សេចក្តីសម្រេចកិច្ចការផ្សេងៗ ហើយព្រះអង្គ ក៏ជាទេពសម្រាប់ប្រចាំសិល្បវិទ្យានៃក្រុមសិល្បករផងដែរ។ ដូនតាខ្មែរ បានទទួលឥទ្ធិពល ពីព្រហ្មញ្ញសាសនាពីយូរលង់ណាស់មកហើយនឹងបន្តគោរពរហូតដល់សព្វថ្ងៃនេះ៕



Previous Post Next Post