ជំនឿអំពីប្រេត និងបោះបាយ បិណ្ឌឱ្យប្រេត មានទំនាក់ ទំនងជាយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មែរ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ជំនឿអំពីប្រេត និងបោះបាយ បិណ្ឌឱ្យប្រេត មានទំនាក់ ទំនងជាយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មែរ

  ថ្ងៃទី 

អ្នកបុរាណវិទូបានឱ្យដឹងថា ជំនឿអំពីប្រេត និងបោះបាយបិណ្ឌឱ្យប្រេត មានទំនាក់ទំនងជាយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មែរ ខណៈពពួកប្រេតនៅក្នុងឋានមួយដែលមនុស្សធម្មតាមិនអាចមើលឃើញមែន ប៉ុន្តែដូនតាខ្មែរឬបានឆ្លាក់ជាភស្ដុតាងនៅក្នុងប្រាសាទមួយស្ថិតក្នុងខេត្តសៀមរាប ដើម្បីកូន ខ្មែរជំនាញក្រោយបានយល់ពីអត្ថន័យនៃពពួកប្រេតនេះ។

លោក អ៊ឹម សុខរិទ្ធី អ្នកបុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានស្រាវជ្រាវឃើញថា យោងតាមគម្ពីរព្រះពុទ្ធសាស នាមហាយាន Kanradan Vyuha ដែលសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សទី៥នៃគ្រិស្តសករាជ គឺបានបញ្ជាក់អំពីរឿងរ៉ាវប្រេតនេះ គម្ពីរព្រះពុទ្ធសាសនាមហាយាន ដែលគោរពបូជាទៅលើលោកេសូរ ត្រូវបានអតីតព្រះមហាក្សត្រខ្មែរសម័យមហានគរ ព្រះបាទជ័យវរ្ម័នទី៧ យកមកប្រតិបត្តិ តាំងពីអំឡុងចុងសតវត្សទី១២និងដើមសតវត្សទី១៣នៃគ្រិស្តសករាជ។

លោកបន្តថា តាំងតែពីជាង៩០០ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ នៅមុនពេលដែលព្រះអង្គឡើងគ្រងរាជ្យ គឺមានចម្បាំងបង្ហូរឈាមយ៉ាងខ្លាំងដើម្បីរំដោះរាជធានីអង្គរពីចាម។ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនរងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារនិងកងទ័ពជាច្រើនបានស្លាប់ ហើយព្រះអង្គជឿថា រាស្ត្រនិងកងទ័ពខ្លះដែលស្លាប់នោះ មិនដឹងវិញ្ញាណក្ខ័ន្ធទៅដល់ទីណា ឬខ្លះដែលមានកម្មអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោស តាមកម្ម ហើយមានតែព្រះលោកេសូរប៉ុណ្ណោះ ដែលមានអំណាចនិងសម្តែងបដិហារ ជួយសង្គ្រោះពួកប្រេតទាំងនោះ ឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន។ ដោយរឿងរ៉ាវនិងភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ក្នុងទឹកដីខេត្តសៀមរាប បន្សល់ទុកមកដល់បច្ចុប្បន្ន។

លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា តាមសិលាចារឹកមួយដែលគេបានរកឃើញនៅលើខ្នងបារាយណ៍ លេខកូដសំគាល់K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា គឺជាពិធីបោះបាយ បិណ្ឌ ដើម្បីជួយស្រោចស្រង់ ដល់ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចម្អែតកាយទេ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។

លោកបន្តទៀតថា តាមព្រហ្មញ្ញសាសនាជឿថា មនុស្សគ្រប់រូប គឺមានធាតុពីរសំខាន់១នាម(ព្រលឹង) ២រូប(រាងកាយ) នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញ គឺបានរលាយបាត់ទៅតាមដី។ ដោយសារហេតុផលនេះគេជឿថាដើម្បី ឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ ដូច្នេះ ហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង។

យើងឃើញមានភស្តុតាងវែងជាហ្នឹងទៀត បើគិតទៅវាជាង១ពាន់ឆ្នាំមុន គឺនៅចុងសតវត្យទី៩ ឃើញមានសិលាចារឹកមួយនៅខ្នងបារាយណ៍លេខ(K279)ដែលនិយាយអំពីបុណ្យមួយ តាមទំនៀមឥណ្ឌា បើយើងអានសំស្រ្កឹតពិធីហ្នឹងគឺ ស្រាទ្ធ គឺជាពិធីបុណ្យដែលគេបោះបាយបិណ្ឌ ដែលគេបោះដើម្បីស្រោចស្រង់ប្រេតដែលស្លាប់ទៅឱ្យកើតមកវិញ គេបោះមានច្រើនថ្ងៃ ជាពិសេសក្នុងខែភទ្របទ ដូចយើងដែរ គេបោះដើម្បីឱ្យមនុស្សកើតវិញ ពីព្រោះបាយបិណ្ឌគឺជាតួខ្លួន ដែលសពសត្វទាំងអស់តែងមានធាតុ២សំខាន់ គឺនាម និងរូប ព្រលឹងនិងដងខ្លួន ពេលស្លាប់ទៅខ្លួនរបស់មនុស្សក្លាយជាដីអស់ហើយ អ៊ីចឹងនៅតែព្រលឹង តែនាមទេ ដូច្នេះដើម្បីកើតវិញទាល់តែមាន២នេះចូលគ្នា តួខ្លួនហ្នឹងហើយបុរាណយើងប្រៀបយកបាយដំណើបពូតជាដុំ ដើម្បីបោះហើយទាញឱ្យជាប់ជាមួយនឹងនាម ជាមួយព្រលឹងដែលរសាត់អណ្តែតជាមួយទីមិនគប្បី នៅឋានប្រេត ហើយ១៤យប់នេះ ដែលយមរាជបើកឱ្យព្រលឹងចេញមក នឹងភ្ជាប់រកដងខ្លួន ដើម្បីកើតវិញ ដូច្នេះការបោះបាយបិណ្ឌគឺជាប្រពៃណីដែលយើងឃើញមានតពីបុរាណមក ទាក់ទងនឹងកកើតឡើងវិញ មិនមែនទាក់ទងនឹងប្រេតស៊ីបាយបិណ្ឌទេ។

សូមជម្រាបថា កាលដើម ឡើយតាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺគេធ្វើឡើងនៅតាមគ្រួសារតូចៗប៉ុណ្ណោះ ប៉ុន្តែក្រោយមកព្រះមហាក្សត្រខ្មែរ ទ្រង់នឹករលឹកដល់ញាតិសន្តាន សាច់សារលោហិត ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏បានធ្វើពិធីភ្ជុំបិណ្ឌដោយមានបញ្ចូលការបោះបាយបិណ្ឌក្នុងនោះផង ឱ្យទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិនិងប្រពៃណីតែម្ដង៕







Previous Post Next Post