ឯកឧត្ដម ឌី វិជ្ជា កូនប្រុសឯកឧត្ដម ហុក ឡងឌី ស្នើ សម រង្ស៊ី រៀនធ្វើជា​មនុស្សដែលមានសតិ បញ្ញាស្មារតីឱ្យបានគ្រប់គ្រាន់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្ដម ឌី វិជ្ជា កូនប្រុសឯកឧត្ដម ហុក ឡងឌី ស្នើ សម រង្ស៊ី រៀនធ្វើជា​មនុស្សដែលមានសតិ បញ្ញាស្មារតីឱ្យបានគ្រប់គ្រាន់

ក្នុងនាម​ខ្លួន​ខ្ញុំ ឌី វិជ្ជា ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី ថ្ងៃនេះ​ខ្ញុំ​សូម​ឆ្លៀតឱកាស​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា បន្ទាប់ពី​ការរង់ចាំ​អស់​រយៈពេល ០៣​ឆ្នាំ គឺ​ចាប់​តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​បុគ្គល សម រង្ស៊ី ចំពោះ​ការនិយាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត អំពី​មូលហេតុ​នៃ​ការសម្លាប់​របស់​ឪពុក​បង្កើត​របស់ខ្ញុំ រួមទាំង​ការលើកឡើង​ថា​ខ្ញុំ​មាន​រៀបចំ​ផែនការ​សងសឹក ដែលជា​គំនិត​ដ៏រ​វើ​លរ​វាយ​របស់ សម រង្ស៊ី ខ្លួនឯង​នោះ ការ​ប្រឌិត​រឿង​ដែលមាន​លក្ខណៈ​ញុះញង់ និង​ចរិត​នយោបាយ​របស់ សម រង្ស៊ី ជាច្រើន​ឆ្នាំ​កន្លងមកនេះ ត្រូវបាន​សាលាដំបូង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាមរយៈ​សាលក្រម​ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ទាត់ចោល​ការអះអាងរ​បស់ សម រង្ស៊ី ដែល​គ្មាន​ភស្តុតាង​ជាក់លាក់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តុលាការ​ប្រទេស​បារាំង ពិសេស​ក្រុម​មេធាវី​ប្រទេស​កម្ពុជា និង​ក្រុម​មេធាវី​ប្រទេស​បារាំង ដែល​បាន​បំពេញភារកិច្ច​ជោគជ័យ​ក្នុងការ​នាំយក​ភាព​សច្ចៈ និង​ស្អាតស្អំ ជូន​សម្ដេច​តេ​ជោ និង​រូបខ្ញុំ​។​

ជាការ​ពិតណាស់ ឪពុក​បង្កើត​របស់ខ្ញុំ​បានទទួល​មរណភាព​ដោយសារ​ការធ្លាក់​ឧទ្ធម្ភាគចក្រ បន្ទាប់ពី​បាន​ហោះចូល​តំបន់​ដែលមាន​ធាតុអាកាស​មិនល្អ ដែល​នាំ​ឲ្យ​ការបញ្ជា​ចុះចត​ភ្លាមៗ​មិនអាច​គ្រប់គ្រង​បាន​។ ក្នុងនាម​ខ្ញុំ​ដែលជា​អ្នកមាន​ជំនាញ​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​ដែរនោះ ខ្ញុំ​ដឹង​អំពី​កត្តា​អាកាសធាតុ​ទាំងនោះ ហើយក៏​បាន​អាន​របាយការណ៍​ជំនាញ របស់​ក្រុម​អ្នកបច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍ (Air Accident Investigation) របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា (SSCA) ផងដែរ​។

​ ​ទាក់ទិន​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​ប្រទេស​បារាំង​នេះ មជ្ឈដ្ឋាន​អ្នកច្បាប់​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ មានការ​ងឿងឆ្ងល់​ចំពោះ​ការផ្សព្វផ្សាយ​របស់ សម រង្ស៊ី ដែល​អះអាងថា​ខ្លួន​ជា​អ្នកឈ្នះ​!!! តើ សម រង្ស៊ី ឈ្នះ​អ្វី​??? ខាងក្រោម​នេះ ខ្ញុំ​សូម​ដកស្រង់​នូវ​ចំណុច​ខ្លះៗ នៃ​សាលក្រម​របស់​សាលាដំបូង ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជូន​ជាការ​ពិចារណា​៖

១. ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ ដែល សម រង្ស៊ី បានផ្ដល់​ឲ្យ​តុលាការ ដើម្បី​គាំទ្រ​ការអះអាង​របស់ខ្លួន​ថា មូលហេតុ​នៃ​ឧប្បទ្ទវហេតុ កើតឡើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នោះទេ « SAM Rangsi n’apporte pas d'élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries » ។​

២. ការចោទប្រកាន់ថា សម្ដេច​តេ​ជោ​ជា​អ្នក​បង្គាប់បញ្ជា ឲ្យ​មានការ​ធ្វើឃាត​ដែលមាន​ចរិត​នយោបាយ​ទាំង ០២ ករណី​ខាងលើ និង​ថា​បានធ្វើការ​បិទបាំង​កាលៈទេសៈ​នៃ​ការធ្វើឃាត​នេះ គឺជា​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី [...] ដូច្នេះ ការនិយាយ​ចោទប្រកាន់​នេះ ត្រូវ​ចាត់ទុកថា​ជាការ​បរិហាកេរ្តិ៍​សម្ដេច​តេ​ជោ [...] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d'être pénalement qualifiés de complicité d'assassinat par instigation, soit d'avoir participé à l'un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l'article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។​

៣. ក្នុង​លក្ខខណ្ឌ​ទាំងនេះ ការកាត់ទោស​ផ្នែក​ព្រហ្មទណ្ឌ អាច​នឹង​ប៉ះពាល់​យ៉ាង​ជាក់ស្តែង​ដល់​វិសម​មាត្រ​នៃ​សិទ្ធិសេរីភាព​បញ្ចេញមតិ រវាង​ដើមបណ្ដឹង និង​ជនជាប់ចោទ ដែល​ត្រូវបាន​ការពារ​ដោយ​មាត្រា ១០ នៃ​អនុសញ្ញា​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស ដូចនេះ លោក សម រង្សី នឹង​ទទួលបាន​នូវ​ការអនុគ្រោះ​ឲ្យ​រួចផុត​ពីបទ​ចោទ​ទាំងពីរ​។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។​

៤. មិនដែល​ស្គាល់ ឌី វិជ្ជា សោះ ក៏ប៉ុន្តែ​បានដាក់​ខ្លួន​ជា ឌី វិជ្ជា គិត​ចង់​ស្វែងរក​យុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées. » ។​

​តាមរយៈ​សម្រង់​ខ្លឹមសារ​ខ្លះៗ នៃ​សាលក្រម​ខាងលើ គឺ​ច្បាស់​ណាស់​ថា សម រង្ស៊ី ជា​អ្នកនយោបាយ​ទុច្ចរិត គ្មាន​សច្ចធម៌ គុណធម៌ រវើរវាយ ភូតកុហក បោកប្រាស់ និង​ជា​អ្នកនយោបាយ​ពោរពេញ​ដោយ​គំនុំ​បុគ្គល គំនិត​សងសឹក និង​ចូលចិត្ត​ប្រឌិត​សាច់រឿង​ញុះញង់ បំបែកបំបាក់ និង​បង្កចលាចល​តាម​អារម្មណ៍​រវើរវាយ​រប​ស់​ខ្លួន​។ វា​ជា​រឿង​ដ៏​គួរឱ្យ​អស់សំណើច ដែល​មនុស្ស​ចាស់​ចំណាស់​នេះហើយ នៅតែមាន​ចរិត និង​ចិត្តគំនិត​បែបនេះ​។​

ចាប់តាំងពី​ខ្ញុំ​ដឹងក្ដី​ពេលណា ខ្ញុំ​បានដឹងថា ឪពុក​របស់ខ្ញុំ​បានចេញ​ទៅធ្វើ​សង្គ្រាម​ជាមួយ​សម្ដេច​តេ​ជោ ដើម្បី​ជួយ​រំដោះ​ប្រទេសជាតិ ជួយ​ប្រជាជន​ឱ្យចេញ​ផុតពី​របប​ប៉ុលពត រហូតដល់​មានការ​ទុកចិត្ត និង​ការផ្តល់​តំណែង​ជា​បន្តបន្ទាប់​។ មិន​ត្រឹមតែ​ទំនាក់ទំនង​ការងារ​រវាង​សម្ដេច​តេ​ជោ​ជាមួយ​ឪពុក​របស់ខ្ញុំ​នោះទេ សូម្បីតែ​គ្រួសារ​និង​គ្រួសារ ក៏មាន​ភាពស្និទ្ធស្នាល​គ្នា​ផងដែរ​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០០២ ប្អូនស្រី​របស់ខ្ញុំ​បាន​រៀបការ​ជាមួយ ឯកឧត្តម ហ៊ុន ម៉ានិត ដែលជា​កូន​ទី​៣ របស់​សម្ដេច​តេ​ជោ ហើយ​រូបខ្ញុំ​ក៏បាន​រៀបការ​ជាមួយ​ភរិយា​របស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ា​ណា ដែលជា​កូន​ទី​២ របស់​សម្ដេច​តេ​ជោ កាលពី​ចុងឆ្នាំ​២០០៩ ផងដែរ​។ ពួកយើង​ទាំងពីរ​គូ បាន​បង្កើតកូនៗ ជា​ចៅៗ​ជូន​ឪពុកម្ដាយ​ទាំងសងខាង​ជាច្រើន​នាក់​។ តើ​អាចទៅរួច​ទេ​ដែលថា​ការស្លាប់​របស់​ឪពុក​ខ្ញុំ​ដូច​អ្វីដែល សម រង្ស៊ី និយាយ​? តើ​មនុស្ស​ដែលមាន​សតិ​ធម្មតា​អាច​គិត​រឿងនេះ​បានដែរ​ឬទេ​?

​ល្មម​ដល់​ពេលដែល​លោក សម រង្ស៊ី រៀន​ធ្វើជា​មនុស្ស​មាន​សតិបញ្ញា​ស្មារតី​គ្រប់គ្រាន់​ម្នាក់​ហើយ​!!!​


Previous Post Next Post